Zlatan បំបែកកំណត់ត្រាមួយដែរ ខណៈ Lukaku ធ្វើបានហ៊ែតទ្រីក
Zlatan Ibrahimovic បានក្លាយជាកីឡាករជាងគេក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប ក្នុងការប្រកួតដែលស៊ុយអែតចាញ់បែលហ្ស៊ិក ០ទល់នឹង៣ ហើយ Romelu Lukaku រកបាន៣គ្រាប់ម្នាក់ឯង។
Ibrahimovic វ័យ ៤១ឆ្នាំ បានចូលលេងក្នុងនាទីទី៧៣ និងទទួលបានសម្លេងស្វាគមន៍ពីអ្នកគាំទ្រស៊ុយអែត។
នៅពេលនោះ បែលហ្សិកបាននាំមុខ ២-០ បន្ទាប់ពី Lukaku រកបាន២គ្រាប់។
ក្នុងវ័យ៤១ឆ្នាំ៥ខែ និង២១ថ្ងៃ Ibrahimovic បានបំបែកកំណត់ត្រាដែលកាន់កាប់ដោយអ្នកចាំទីអ៊ីតាលី Dino Zoff តាំងពីឆ្នាំ 1983 ។
កាលពីចុងសប្តាហ៍មុន គាត់បានក្លាយជាកីឡាករចំណាស់បំផុតដែលស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងប្រវត្តិសាស្ត្រ Serie A។
Ibrahimovic ចង់លេងនៅ Euro 2024 អាឡឺម៉ង់ឆ្នាំក្រោយពេលដែលគេនឹងមានអាយុ ៤២ឆ្នាំហើយនឹងក្លាយជាកីឡាករចាស់ជាងគេផងដែរ។
គ្រាប់បាល់បីគ្រាប់របស់ Lukaku ជាគ្រាប់ដំបូងរបស់គេក្នុងក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ២០២១ និនងផ្តល់ឱ្យលោក Domenico Tedesco នូវការចាប់ផ្តើមដ៏ល្អឥតខ្ចោះក្នុងនាមជាគ្រូបង្គោលបែលហ្ស៊ិក៕