Mbappe រកបានគ្រាប់បាល់ដំបូងក្នុងនាមប្រធានក្រុម ខណៈបារាំងស៊ីហូឡង់ ៤-០
Kylian Mbappe បានរកគ្រាប់បាល់ដំបូងក្នុងនាមប្រធានក្រុមជម្រើសជាតិបារាំង ខណៈក្រុមរហស្សនាមមាន់គកបំបាក់ហូឡង់ដោយលទ្ធផល៤ទល់នឹង០ ជម្រុះ Euro 2024។
ក្រុមម្ចាស់ផ្ទះបារាំងបាននាំមុខតាំងពីនាទីទី០២ ដោយ Antoine Griezmann បន្ទាប់ពីទទទួលបានពីការបញ្ជូនដោយ Kylian Mbappe។
ខ្សែការពារ Dayot Upamecano បន្ថែមមួយគ្រាប់ទៀតនៅ៦នាទីបន្ទាប់។
Kylian Mbappe ក៏រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី២១ និង៨៨៕