គុណផលកំពុងធ្លាក់ហើយ Mitoma ត្រូវសម្រាកដោយសាររបួសទៀត
Kaoru Mitoma បានរងរបួសអំឡុងជំនួបរវាង Brighton & Hove Albion ស្មើ Crystal Palace សប្ដាហ៍មុន។ ថ្មីៗនេះ លោក Roberto De Zerbi អ្នកចាត់ការ Brighton ថ្លែងថា នឹងមិនមានវត្តមានខ្សែប្រយុទ្ធជប៉ុនខាងលើពេលប៉ះ Tottenham នៅយប់នេះទេ ដោយគេត្រូវសម្រាកយ៉ាងហោច៦សប្ដាហ៍។
បញ្ហារបួសរបស់គេក៏នឹងប៉ះពាល់ដល់ក្រុមជម្រើសជាតិជប៉ុនដែលកំពុងត្រៀមប្រកួត AFC Asian Cup 2024 ដែរ។ គេមិនមែនជាកីឡាករជប៉ុនម្នាក់ទៀតដែលត្រូវអវត្តមាន នោះក៏មាន Takefusa Kubo ដែលរបួសឆ្អឹងជំនីអំឡុងជំនួបរវាង Real Sociedad និង Cadiz នៅថ្ងៃទី២២ ខែធ្នូ កន្លងទៅ។
ក្នុងការប្រកួត AFC Asian Cup 2024 ក្នុងខែមករា ជប៉ុនស្ថិតក្នុងពូល D ដែលមានវៀតណាម, អ៊ីរ៉ាក់ និងឥណ្ឌូនេស៊ី។
ដោយឡែក ១៧ប្រកួតចុងក្រោយរបស់ Brighton កីឡាករ Mitoma ទើបតែមាន assist ៣ដងប៉ុណ្ណោះ៕