ហួត វណ្ណេត របស់ណាហ្គាវើលដ៍ចូលជំនួសចាន់ចាវក្នុងជម្រើសជាតិ
ខ្សែការពារវ័យក្មេង ហួត វ៉ាន់ណេត ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់ជំនួបមិត្តភាពតទល់កាតារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
ការកោះហៅកីឡាករក្រុមណាហ្គាវើលដ៍នេះដើម្បីជំនួសខ្សែការពារ ជួន ចាន់ចាវ ដែលមានបញ្ហារបួសកជើង និងត្រូវសម្រាករយៈពេលវែង។
ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា គឺធ្វើឡើងក្នុងលក្ខណៈបិទទ្វារ ខណៈក្រុមដឹកនាំដោយគ្រូបង្គោល Felix Dalmas មួយនេះមិនមានការប្រកួតផ្លូវការឡើយ ក្រោយធ្លាក់ពីវគ្គជម្រុះ FIFA World Cup 2026 ត្រឹមជុំទី១៕