វ៉ាន់ តៃឡាមី របស់នគរបាលជាតិរត់លឿនជាងសៀង ចន្ធា និងតាំង ប៊ុនឆៃ ទៀត
ខ្សែការពារវ័យក្មេងនគរបាលជាតិ វ៉ាន់ តៃឡាមី ត្រូវបានគេដឹងថា មានល្បឿនរត់លឿនជាងកីឡាករ សៀង ចន្ធា និង តាំង ប៊ុនឆៃ ទៅទៀត ដោយរូបគេរត់បានដល់ទៅ២២គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើតាមការឲ្យដឹងពីលោក ភា សុភ័ក្ត្រា គ្រូជំនួយជម្រើសជាតិកម្ពុជា ដែលបានប្រាប់សារព័ត៌មានក្នុងស្រុកមួយ។
សម្រាប់លឿនកំណត់ជម្រើសជាតិ គឺ២០គីឡូម៉ែត្រក្នុង១ម៉ោង ខណៈសៀង ចន្ធា និងតាំង ប៊ុនឆៃ រត់បាន២១គីឡូម៉ែត្រក្នុង១ម៉ោង។
យ៉ាងណា លោក ភា សុភ័ក្ត្រា បញ្ជាក់ថា នេះគ្រាន់តែជាការធ្វើតេស្ដល្បឿនតាមក្លិបប៉ុណ្ណោះ មិនមែនសម្រាប់ជម្រើសជាតិដែលត្រូវប្រមូលផ្ដុំនាពេលដ៏ខ្លីខាងមុខត្រៀមប្រកួតមិត្តភាពក្នុងខែកញ្ញា នេះឡើយ។
គួរដឹងដែរថា លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានកំណត់ថា ប្រសិនបើកីឡាករណាមិនអាចរត់បានយ៉ាងហោច២០គីឡូម៉ែត្រក្នុង១ម៉ោងទេ នោះមិនអាចជាប់ជម្រើសជាតិបានទេ៕