
ទើបអស់តំណែងពី Chelsea ហើយ ឥឡូវធ្លាយរឿង Tuchel ចែកផ្លូវជាមួយប្រពន្ធទៀត
ដូចដឹងហើយថា លោក Thomas Tuchel បានរបូតតំណែងជាអ្នកចាត់ការ Chelsea នៅថ្ងៃពុធ ទី០៧ ខែកញ្ញា ក្រោយចាញ់ក្នុងការប្រកួត UEFA Champions League។
នៅថ្ងៃដដែលនោះ បើតាមសារព័ត៌មាន Daily Mail បុរសជនជាតិអាល្លឺម៉ង់បានធ្លាយរឿងលែងលះជាមួយភរិយាទៀតផង។ ភរិយាលោកឈ្មោះ Sisi បានដាក់ពាក្យបណ្ដឹងចែកផ្លូវតាំងពីខែមេសា ម្ល៉េះ តែមិនដែលទម្លាយទេ ទើបតែពេលនេះប៉ុណ្ណោះ។
អ្នកទាំង២រៀបការមានកូនស្រី២នាក់។ អ្នកនាង Sisi ធ្លាប់ជាអ្នកសារព័ត៌មាន តែបានឈប់ធ្វើការ ដើម្បីមើលកូន។
មិនមានមូលហេតុច្បាស់ពីការលែងលះនេះទេ តែគ្រាន់តែដឹងថា ពួកគេនៅតែទទួលខុសត្រូវចំពោះកូនដូចគ្នា៕