Hun Sen Cup៖ ម៉ាត់ នូរុណ ជួយ បឹងកេត រកគ្រាប់តាមស្មើ វិសាខា ក្នុងជំនួបជើងទី១
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ១/៤ ផ្តាច់ព្រ័ត្រ (៨ក្រុមចុងក្រោយ) ជើងទី១ ដោយក្រុម បឹងកេត បានត្រឹមស្មើជាមួយ វិសាខា ជាលទ្ធផល ១ ទល់ ១ នាកីឡដ្ឋានខេមបូឌា អ៊ែវេរ។
នាការប្រកួតដ៏តានតឹងនេះក្រុមភ្ញៀវបាននាំមុខមុន ដោយកីឡាករ កែវ សុខផេង នៅនាទី៥៤ ជាហេតុធ្វើឱ្យក្រុមម្ចាស់ផ្ទះខំប្រឹងវាយសម្រុកមកវិញ រហូតដល់នាទី៧៨ ទើបអាចរកបានគ្រាប់បាល់តាមស្មើវិញ ដោយកីឡាករ ម៉ាត់ នូរុណ ។
ដូច្នេះហើយ ត្រូវរង់ចាំមើលក្នុងការប្រកួតជើងទី២ បន្តទៀត ដែលក្រុម វិសាខា ត្រូវធ្វើជាម្ចាស់ផ្ទះវិញម្តង នាកីឡដ្ឋាន ព្រីនស៍ ៕