គ្រូអាល្លឺម៉ង់កាន់តែរងសម្ពាធ ក្រោយចាញ់អាល្លឺម៉ង់ ៤-១
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ លោក Hansi Flick បានរងសម្ពាធកាន់តែខ្លាំងថែមទៀត ក្រោយចាញ់ជប៉ុន១ទល់នឹង៤ ក្នុងការប្រកួតមិត្តភាព។
Junya Ito ជាអ្នកបើកការនាំមុខសម្រាប់ជប៉ុន ក្រោយលេងបាន១១នាទី តែ Leroy Sane តាមស្មើវិញ៨នាទីបន្ទាប់។
បានត្រឹម៣នាទី Ayase Ueda បានឱ្យក្រុមរហស្សនាមសាមូរ៉ៃនាំមុខជាថ្មី និងបន្តដោយគ្រាប់បាល់ពី Takuma Asano និង Ao Tanaka។
នេះជាបរាជ័យលើកទី៤សម្រាប់អាល្លឺម៉ង់ក្នុងចំណោម៥ប្រកួតចុងក្រោយ និងជាបរាជ័យច្រើនគ្រាប់ជាថ្មី បន្ទាប់ពីចាញ់អេស្ប៉ាញ៦ទល់នឹង០ ក្នុងការប្រកួត Nations League កាលឆ្នាំ២០២០។
នេះក៏ជាការចាញ់លើកទី១២សម្រាប់លោក Hansi Flick ក្នុងនាមគ្រូបង្គោលអាល្លឺម៉ង់ ចំណោម២៥ប្រកួត ចាប់តាំងពីចូលជំនួសលោក Joachim Low កាលខែសីហា ឆ្នាំ២០២១៕