Lukaku រកគ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនលើកទី១០០សម្រាប់បែលហ្ស៊ិក
Romelu Lukaku បានរកគ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនលើកទី១០០របស់គេក្នុងក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ពេលឈ្នះសាធារណរដ្ឋឆែក ៣ទល់នឹង០ នៃការប្រកួតជម្រុះ FIFA World Cup 2022។
គ្រាប់បាល់របស់គេកើតឡើងក្នុងនាទីទី៨ មុន Eden Hazard និង Alexis Saelemaekers បន្ថែមម្នាក់មួយគ្រាប់ទៀត។
Lukaku បានចូលក្រុមធំបែលហ្ស៊ិកក្នុងឆ្នាំ២០១០ ហើយមកដល់ពេលនេះគេរកបាន៦៧គ្រាប់ ឈរលើគេក្នុងចំណោមអ្នករកគ្រាប់បាល់ឲ្យបែលហ្ស៊ិក។
អ្នកចូលលេងច្រ់ើនជាងគេក្នុងក្រុមនេះ គឺខ្សែការពារ Jan Vertonghen (១៣២ប្រកួត)។
បែលហ្ស៊ិក មាន១៣ពិន្ទុពីការប្រកួត៥លើក ឈរលេខ១ លើឆែក ចំនួន៦ពិន្ទុ៕