Ole Gunnar Solskjaer៖ ខ្ញុំគឺជាផលិតផលរបស់បិសាចក្រហម Manchester United
ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទា្វរផ្ទះ Old Trafford របស់ខ្លួនដើម្បីស្វាគមន៍ក្រុមភ្ញៀវ Burnley នៃការប្រកួតក្របខ័ណ្ឌ Premier League នាសប្តាហ៍ទី១៤។
គ្រូបង្វឹក Ole Gunnar Solskjaer ក៏បាននិយាយអំពីស្ថានភាពក្រុមមុនការប្រកួតចូលមកដល់ផងដែរថា៖ “ជាការពិតគឺវាគ្មានបញ្ហាឡើយសម្រាប់ក្រុម ព្រោះយើងអាចផ្លាស់ប្តូរសមាសភាពកីឡាករបាននៅក្នុងការប្រកួត។ ដោយឡែកសម្រាប់ Burnely វិញ បើយើងមើលទៅកាន់លទ្ធផលនឹងគុណភាពរបស់ពួកគេ គឺយើងនឹងដឹងច្បាស់ ហើយយើងនឹងដឹងថាពួកយើងត្រូវប្រកួតជាមួយក្រុមដែលមកប្រយុទ្ធដើម្បីយក៣ពិន្ទុនៅយប់នេះ។”
យ៉ាងណាក្តីមុននឹងបញ្ចប់សន្និសិទសារព័ត៌មាន បុរសជនជាតិន័រវេសក៏បាននិយាយអំពីខ្លួនឯងផងដែរថា៖ ខ្ញុំគឺជាផលិតផលរបស់ United ហើយផ្នែកដ៏ធំបំផុតនៃជីវិតបាល់ទាត់របស់ខ្ញុំគឺចំណាយពេលនៅទីនេះ (Manchester Untied)។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា នេះគឺជាការដឹកនាំប្រកូតទី៩របស់ Ole Gunnar Solskjaer ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ក្រោយពីលោក Jose Mourinho ត្រូវបណ្តេញចេញពីតំណែង ខណៈ៨ប្រកួតកន្លងមក Man UTD ឈ្នះទាំង៨លើកជាប់ៗគ្នា។
សម្រាប់ជំនួបរវាងក្រុមទាំង២ខាងលើនេះនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV នាវេលាម៉ោង៣ទៀបភ្លឺដែលនឹងមានការអត្ថាធិប្បាយដោយពិធីករចាស់វស្សា ថោង ប្រសើរ និង ពិធីករ នី ឬទ្ធី ផងដែរ។