
លេចឮព័ត៌មានថា ក្លិបម៉ាឡេស៊ីរបស់កុក បូរីស កំពុងធ្ងន់ករឿងជំពាក់លុយកីឡាករ
នាពេលថ្មីៗនេះសារព័ត៌មាក្នុងម៉ាឡេស៊ីបានរាយការណ៍ថា Sarawak United ដែលមានខ្សែការពារជម្រើសជាតិ កុក បូរីស ជំពាក់ប្រាក់ខែកីឡាករច្រើនខែមកហើយ។
ជាក់ស្ដែង កាលខែកក្កដា កន្លងទៅ FIFA បានពិន័យក្លិបលីគកំពូលម៉ាឡេស៊ីមួយនេះមិនឲ្យដោះដូរកីឡាករក្នុង ៣ transfer window។
គួរដឹងដែរថា កុក បូរីស បានចូលរួមជាមួយ Sarawak United ក្នុងរដូវកាល២០២២នេះលើកិច្ចសន្យាខ្ចីពីភ្នំពេញក្រោន៕