ជប៉ុនលត់អ៊ីរ៉ង់៣គ្រាប់កក់កៅអីវគ្គផ្តាច់ព្រ័តពានរង្វាន់ AFC Asian Cup 2019 (មានវីដេអូ)
ក្រុមជម្រើសជាតិជប៉ុនបានកក់កៅអីនៅវគ្គផ្តាច់ព្រ័តពានរង្វាន់ AFC Asian Cup 2019 មុនគេ ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ង់ដោយលទ្ធផល៣ទល់នឹង០កាលពីយប់មិញ។
បន្ទាប់ពីមិនមានការស៊ុតបញ្ចូលទីនៅក្នុង៤៥នាទីដំបូង គ្រាប់បាល់របស់ក្រុមរហស្សនាមសាម៉ូរ៉ៃរកបានដោយ Yuya Osako ២គ្រាប់ និង Genki Haraguchi ដោយទាំង៣គ្រាប់សុទ្ធសឹងតែរកបាននៅក្នុងវគ្គទី២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដូចនេះក្រុមជើងឯក៤សម័យនឹងឈរចាំនៅវគ្គផ្តាច់ព្រ័តមុនគេ ខណៈការប្រកួតនៅយប់នេះគឺម្ចាស់ផ្ទះអារ៉ាប់រួមត្រូវប៉ះគ្នាជាមួយកាតានាវេលាម៉ោង៩យប់នេះ។
ទស្សនាវីដេអូហាយឡាយ៖