ចចាមអារ៉ាម ៖ កីឡដ្ឋានរបស់បឹងកេតនឹងផ្លាស់ប្ដូរទីតាំង
បើតាមការចុះផ្សាយដោយទំព័រក្រៅផ្លូវការមួយ ក្លិបបាល់ទាត់បឹងកេត នឹងផ្លាស់ប្ដូរទីតាំងកីឡដ្ឋានរបស់ខ្លួនពីសង្កាត់និរោធ ទៅតំបន់ព្រែកឯង ម្តុំវត្តជ្រោយអំពិល ក្នុងខណ្ឌច្បារអំពៅដូចគ្នា។
យ៉ាងណា មកទល់ពេលនេះ គេមិនទាន់ដឹងថា ព័ត៌មានខាងលើពិតប្រាកដឬយ៉ាងណាទេ ព្រោះមិនទាន់ឃើញមានការបញ្ជាក់ពីភាគីក្លិប។
គួរដឹងដែរថា ក្លិបបាល់ទាត់បឹងកេតបានសាងសង់កីឡដ្ឋានរបស់ខ្លួនដំបូងនៅចុងឆ្នាំ២០១៨ និងដាក់ដំណើរការក្នុងខែកក្កដា ឆ្នាំ២០១៩៕