ភ្នំពេញក្រោនផ្ដល់កុងត្រា២ឆ្នាំទៀតដល់លោក Oleg
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសពីការបន្តកិច្ចសន្យា២ឆ្នាំទៀតដល់គ្រូបង្គោល Oleg Starynski។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនបានចូលកាន់ការងារនៅភ្នំពេញក្រោនជាលើកទី២ក្នុងរដូវកាល២០២១ និងនាំក្រុមនេះឈ្នះជើងឯកលីគកំពូល២រដូវកាលជាប់គ្នា។ អ្វីសំខាន់នោះ គឺឆ្នាំ២០២២នេះ ភ្នំពេញក្រោនលើកពានទាំង៣ដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League មានដូចជា Cambodian Super Cup, Cambodian League Cup និង Cambodian Premier League។
តាមពិតទៅ លោក Oleg បានដឹកនាំភ្នំពេញក្រោនលើកដំបូងក្នុងរដូវកាល២០១៧ និងចាកចេញវិញក្នុងរដូវកាលដដែលនោះ៕