
PSG ធ្លាក់វគ្គ១៦ក្រុម UCL ជាលើកទី៥ក្នុងចំណោម៧លើកចុងក្រោយ
Paris Saint Germain បានធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Bayern Munich ២ទល់នឹង០ ក្នុងជើងទី២ នៅថ្ងៃពុធ ទី០៨ ខែមីនា។ សរុបទាំង២ជើង ក្រុមជើងឯកអាល្លឺម៉ង់ឈ្នះ៣ទល់នឹង០។
Eric Maxim Choupo-Moting រកបានគ្រាប់ទី១សម្រាប់ក្រុមលោក Julen Nagelsmann មុន Serge Gnabry បន្ថែមគ្រាប់ទី២បានសម្រេច។ តាមពិត Choupo រកបានមួយគ្រាប់ទៀតដែរ ប៉ុន្តែអាជ្ញាកណ្ដាលមិនឲ្យ ក្រោយឆែក V.A.R។
នេះជាបរាជ័យត្រឹមវគ្គ១៦ក្រុមចុងក្រោយជាលើកទី៥ហើយ ក្នុងចំណោមការចូលលេងវគ្គនេះ៧លើកចុងក្រោយ ទោះ PSG មានតារាច្រើនក៏ដោយ៕