ថតបាន Kyle Walker ស្រវឹងលូកលាន់នារី
សារព័ត៌មាន The Sun បានបង្ហាញរូបភាពរបស់ Kyle Walker បង្ហាញខ្លួននៅបារជាមួយមិត្តភក្តិរយៈពេល៩០នាទី។ ប្រភពដដែលបន្តថា គេស្រវឹងស្រា ដោះខោអាវ ស្ទាបអង្អែល និងថើបនារី។
តារា Man City ចូលបារនៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៥ មីនា ជាមួយក្រុមមិត្តភក្ដិទាំងប្រុសទាំងស្រី។ ក្នុងរយៈពេល ៩០នាទីនៅទីនោះ ខ្សែការពារបានរាំច្រងេងច្រងាង និងប៉ះនារី។ គួរកត់សម្គាល់ថាមុំនៃមុខគឺគ្រប់គ្រាន់ដើម្បីសម្គាល់ថាមិនមែនជាប្រពន្ធរបស់ខ្សែការពារ Man City ។
តាមរយៈវីដេអូ គេឃើញ Walker ឱបស្ត្រីម្នាក់ពីក្រោយ ដោយស្ទាបតំបន់សំខាន់របស់នាង។ បន្ទាប់មកគេបានបន្តអោនទៅថើបនារីម្នាក់ទៀតជាសាធារណៈ។
ទោះបីជា Walker ក្រោយមកបានពន្យល់ថា សកម្មភាពរបស់គេគ្រាន់តែជាការលេងសើចក៏ដោយ ក៏គេនៅតែប្រឈមនឹងការសាកសួរដោយប៉ូលីសចំពោះអាកប្បកិរិយាមិនសមរម្យ ហើយប្រឈមមុខនឹងការជាប់ពន្ធនាគារហោចណាស់ពីរឆ្នាំ។
នៅម៉ោង៧យប់ ក្រុមមិត្តភក្តិ និង Walker បានចាកចេញពីបារ តែតែភ្លាមៗនោះត្រូវបានបុគ្គលិកហៅត្រឡប់មកវិញ ដោយសារតែពួកគេមិនបានបង់ប្រាក់ចំនួន២៥ម៉ឺនផោន៕