
អតីតប្រធានស៊ីរីរងបម្រាមមួយជីវិតដោយសារវាយអាជ្ញាកណ្ដាល
សហព័ន្ធកីឡាបាល់ទាត់ស៊ីរីបានដាក់បម្រាមអតីតប្រធានក្រុមជម្រើសជាតិស៊ីរី Ahmed Al-Saleh អស់មួយជីវិត បន្ទាប់ពីគាត់ “ទាត់ ប្រមាថ និងស្ដោះទឹកមាត់ដាក់អាជ្ញាកណ្តាល”។
ខ្សែការពារ Al-Jaish វ័យ៣៣ឆ្នាំបានរិះគន់មន្ត្រីរូបនោះ បន្ទាប់ពីត្រូវបានពិន័យកាតក្រហមក្នុងការប្រកួតក្របខណ្ឌកំពូលតទល់ Al-Wathba កាលពីថ្ងៃសុក្រ។ Al-Saleh ត្រូវរារាំងដោយកីឡាករទាំងសងខាង។
គណៈកម្មាធិការវិន័យរបស់ SFA ក៏បានពិន័យ Al-Saleh និង Al-Jaish ដែលមិនអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសនេះ។
SFA បាននិយាយថា Al-Saleh បន្តជេរអាជ្ញាកណ្តាលនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីការប្រកួត៕