
Robin Van Persie ប្រកាសចូលនិវត្តន៌ពេលបញ្ចប់រដូវកាល
ខ្សែប្រយុទ្ធវ័យ 35ឆ្នាំ បានប្រកាសកាលពីដើមរដូវកាលថា គាត់នឹងចូលនិវត្តន៍នៅបញ្ចប់នៃរដូវកាលនេះ ក្រោយពីលេងបាន 34ប្រកួត និងស៊ុតបញ្ចូលទីបាន 20គ្រាប់អោយ Feyenoord។
លោក Giovanni van Bronckhorst គ្រូបង្វឹករបស់ Feyenoord បានចេញមកបញ្ជាក់ព័ត៌មាននេះកាលពីថ្ងៃសុក្រក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា: “គាត់អាចរីករាយនឹងពេលវេលាមួយនេះដែលជាការបញ្ចប់អាជីពដ៏អស្ចារ្យរបស់គាត់” ។ Van Persie និងធ្វើពិធីលាគ្នាជាមួយប្រិយមិត្តនៅការប្រកួតក្នុងទឹកដីលើកចុងក្រោយផងដែរ។
ក្រោយពីចំណាយពេល 5ឆ្នាំ ក្នុងទីក្រុង Rotterdam ខ្សែប្រយុទ្ធជនជាតិហុល្លង់ បានចុះហត្ថលេខាជាមួួយកាំភ្លើងធំ Arsenal កាលពីឆ្នាំ 2004 និងបានបង្ហាញខ្លួនច្រើនជាង 194 ប្រកួត។ នៅឆ្នាំ 2012 ក៏បន្តផ្លាស់ទៅ Manchester United ដែលជាទ្រនំជោគជ័យបំផុតរបស់គេ ដោយលេងបាន 86ប្រកួត ស៊ុតបញ្ចូលទីបាន 48គ្រាប់ ហើយលើកពាន Premier League ជាក្រុមទៀតផង ។
បើនិយាយពីកាលេងអោយជំរើសជាតិហុល្លង់វិញ Van Persie រកគ្រាប់បាល់បាន 50គ្រាប់ ក្នុងចំណោម 102ប្រកួត៕