បែកធ្លាយព័ត៌មានថ្នាក់ដឹកនាំ Liverpool ស្ដាយរឿង Nunez
ថ្នាក់ដឹកនាំ Liverpool ទទូចថា ការទិញយក Darwin Nunez ក្នុងតម្លៃ១០០លានអឺរ៉ូ ហាក់មិនសមទំនងឡើយ។
សារព័ត៌មាន El Pais រាយការណ៍ថា គណៈគ្រប់គ្រងក្រុមចាប់ផ្ដើមនឹកស្ដាយ ការទិញ Nunez គឺជាកំហុសធំមួយក្នុងសករាជរបស់លោក Jurgen Klopp។ មន្ត្រីក្រុមជឿជាក់ថា អតីតខ្សែប្រយុទ្ធ Benfica មិនខ្លាំងអីទេ។
សារព័ត៌មានដដែលសរសេរថា “៖ ថ្នាក់ដឹកនាំក្រុមមើលឃើញថា ការយល់ដឹងរបស់ Nunez នៅមានកម្រិត ហើយការលេងក៏មានកម្រិតទាំងពេលហ្វឹកហាត់ និងប្រកួតមែនទែន។”
Nunez បានបង្ហាញខ្លួន៣ដងក្នុងការប្រកួត Premier League និងរកបាន១គ្រាប់៕