The Sun ផ្សាយថា Man UTD ចង់យក De Gea វិញ
សារព័ត៏មាន the Sun បានរាយការណ៍ថា Manchester United កំពុងពិចារណានាំយកអ្នកចាំទីរបស់ខ្លួន គឺ David De Gea ចូលក្រុមវិញ លើកិច្ចសន្យារយៈពេលខ្លី។
កីឡាករអេស្ប៉ាញបានចាកចេញអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយចំណាយពេល១២រដូវកាលនៅ Old Trafford។
ក្រុមបិសាចក្រហមបារម្ភពីកង្វះអ្នកចាំទី ពេល Andre Onana ត្រូវបំពេញភារកិច្ចក្នុងក្រុមជម្រើសជាតិកាមេរូនពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ការប្រកួតជើងឯកអាហ្វ្រិក៕