ចូលលេងមិនទាន់បានប៉ុន្មានផង Varane ត្រូវអវត្តមានទៀតហើយ
ខ្សែការពារ Raphael Varane នឹងស្ថិតនៅក្រៅទីលានប្រហែលមួយខែ ដោយសារបញ្ហារបួសសរសៃជង្គង់ ដែលកើតឡើងក្នុងការប្រកួតស្មើ Atlanta នៅ UEFA Champions League។ កាលណោះ គេត្រូវបានផ្លាស់ប្ដូរចេញតាំងពីវគ្គទី១ នាទី៣៨។
កីឡាករវ័យ២៨ឆ្នាំដែលផ្លាស់ពី Real Madrid ក្នុងតម្លៃ៣៤លានផោន កាលខែសីហា ទើបបានចូលលេង បន្ទាប់ពីជាបញ្ហាក្រលៀន។
គេនឹងមិនអាចចូលលេងក្នុងការប្រកួត Premier League តទល់ Manchester City និង Chelsea។
វានឹងក្លាយជារឿងដ៏ឈឺក្បាលសម្រាប់អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer ដោយសារតែខ្សែការពារកណ្ដាល Victor Lindelof ក៏ទើបតែអវត្តមានពីការប្រកួត UCL ហើយប្រធានក្រុម Harry Maguire ធ្វើមិនសូវបានល្អ។ ចំណែកខ្សែការពារ Phil Jones ក៏ខានលេងក្រុមធំជិត២ឆ្នាំទៅហើយ៕