Ole ក្តៅស្លឹកត្រចៀកចំពោះពាក្យសម្តីរបស់ភ្នាក់ងារ Paul Pogba
(BC-99)
Ole Gunnar Solskjaer បាននិយាយទាំងកំហឹងថាលោកចង់ឃើញ Paul Pogba ត្រូវលក់ចេញពីក្លឹបបិសាចក្រហម។
នេះបើយោងតាមសម្តីរបស់លោក Massimo Marianella ដែលជាពិធីកររបស់ទូរទស្សន៍កីឡា Sky Italia ដែលបាននិយាយឱ្យដឹងក្នុងកម្មវិធីវិភាគ Premier League ជាភាសាអ៊ីតាលី។
លោកបានបង្ហើបឱ្យដឹងថា៖ Solskjaer បានខឹងនឹងពាក្យសម្តីរបស់ភ្នាក់ងារភ្នាក់ងារកីឡាករ Paul Pogba លោក Mino Raiola ដែលតែងតែនិយាយដៀមដាមដាក់ក្រុម Manchester United មួយរយៈពេលចុងក្រោយនេះ។
Mino Raiola បាននិយាយថា Juventus គឺជាកន្លែងមួយដែលធ្លាប់ជួយឱ្យ Pogba ថ្កើងថ្កានហើយប្រាកដណាស់កីឡាករបារាំងរូបនេះនឹងរុងរឿងម្តងទៀតប្រសិនបើគេផ្លាស់ទៅកាន់ Turin សារជាថ្មី។
ពិធីករទូរទស្សន៍ខាងលើបានធ្វើការបញ្ជាក់ពីសម្តីរបស់លោក Ole ដែលបានធ្វើការវាយបកទៅ Raiola វិញថា “ខ្ញុំជឿជាក់ថា United នឹងមិនរង់ចាំរហូតដល់រដូវក្តៅនុះទេ ប្រសិនបើឱកាសហុចផលឱ្យ Pogba នឹងធ្វើការចាកចេញនៅខែមករានេះតែម្តង” ។