កីឡាករ Manchester United មួយរូបប្រឈមមុខនឹងជាប់ពន្ធនាគារ៦ខែដោយសារល្មើសបម្រាមបើកបរ
ខ្សែការពារ Aaron Wan-Bissaka របស់ Manchester United ត្រូវបានតុលាការអង់គ្លេសចោទប្រកាន់និងកោះហៅមកបំភ្លឺក្នុងករណីបានបើករថយន្តដោយខ្លួនឯងកាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១ ក្នុងកំឡុងដែលខ្លួនមិនត្រូវបានអនុញ្ញាតឱ្យបើកបរឡើយ។
អតីតសមាជិក Crystal Palace អាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន៦ខែប្រសិនជាត្រូវបានជាប់ទោសពីបទល្មើសរបស់ខ្លួន ប៉ុន្តែអាចបង់ប្រាក់ដើម្បីសុំសិទ្ធនៅក្រៅឃុំបាន។យ៉ាងណាក្តីក្រៅពីបទល្មើសបម្រាមនៃការបើកបរដោយគ្មានការអនុញ្ញាត កីឡាករសញ្ជាតិអង់គ្លេសក៏ប្រឈមមុខនឹងបទល្មើសដោយគ្មានប័ណ្ណធនារ៉ាបរងសម្រាប់រថយន្តក៏ដូចជាបើកបររថយន្តខុសពីប្រភេទប័ណ្ណបើកបរដែលខ្លួនមានថែមទៀតផង។
សមាជិករបស់ក្រុមបិសាចក្រហមខាងលើនេះនៅមានពេលដើម្បីធ្វើការប្តឹងឧទ្ទរណ៍ ខណៈការឡើងតុលាការដើម្បីធ្វើការកាត់ក្តីសារជាថ្មីនោះគឺនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។