
Ronaldo ក្លាយជាកីឡាករទី១រកគ្រាប់បាល់នៅ World Cup បាន៥ព្រឹត្តិការណ៍
គ្រាប់បាល់បញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៦៥ចូលសំណាញ់ហ្គាណា មានន័យថា Cristiano Ronaldo បានក្លាយកីឡាករទី១រកគ្រាប់បាល់នៅ World Cup បាន៥ព្រឹត្តិការណ៍។
តារាព័រទុយហ្គាល់រូបនេះបានវ៉ាផុត legend Pele, Uwe Seeler និង Miroslav Klose ដែលរកបាន៤ព្រឹត្តិការណ៍ផ្សេងគ្នា។
គ្រាប់បាល់របស់ CR7 ស្ថិតក្នុងជ័យជម្នះ៣ទល់នឹង២របស់ព័រទុយហ្គាល់លើហ្គាណា។
គួរដឹងដែរថា Cristiano Ronaldo រកបាន១១៨គ្រាប់ហើយសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ និងកំពុងឈរលើគេក្នុងតារាង All Time Top Scorer ក្នុងកម្រិតជម្រើសជាតិ៕