ខ្សែការពារ ង៊យ ស្រ៊ីន ផ្លាស់ទៅក្លិបបាល់ទាត់ខេត្តព្រៃវែង ក្រោមលក្ខខណ្ឌខ្ចីជើង
ក្លិបបាល់ទាត់ វិសាខា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្ទេរកីឡាករ ងយ ស្រ៊ីន ផ្លាស់ទៅក្លិបបាល់ទាត់ខេត្តព្រៃវែង ក្រោមលក្ខខណ្ឌខ្ចីជើង សម្រាប់ការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មីជុំទី២ ។
ខ្សែការពារវ័យ ២៦ឆ្នាំរូបនេះបានផ្លាស់ពីក្លិបបាល់ទាត់ ណាហ្គាវើល មកចូលរួមជាមួយក្លិប វិសាខា ក្នុងឆ្នាំ ២០១៨ ដោយឆ្នាំដំបូងៗរូបគេតែងតែជាប់ជម្រើនដំបូង ប៉ុន្តែរយៈចុងក្រោយនេះមិនសូវមានឱកាសបង្ហាញសមត្ថភាពនោះឡើយ ។
អតីតកីឡាករភ្នំពេញពេញក្រោន រូបនេះលេងបានជាង១០ប្រកួតតែប៉ុណ្ណោះ និងបានជួយក្រុមឈ្នះជើងឯកពានរង្វាន់សម្តេច ២០២០ ផងដែរ ៕