បន្ទាប់ពីឈ្នះពាននៅរដូវកាលនេះគ្រូ U23 Man City កំពុងត្រូវប៉ាន់នៅអ៊ីតាលី
(BC-99)
មិនត្រឹមតែឈុតធំរបស់ក្រុមមេឃខៀវ Manchester City ទេដែលឈ្នះពានរង្វាន់ក្នងលីករបស់ខ្លួននៅរដូវកាល ២០២០-២០២១ នេះ ក៏ប៉ុន្តែក្រុមយុវជនរបស់ក្លិបមួយនេះក៏បានឈ្នះជើងឯកក្នុងលីកដែលពួកគេបានចូលរួមប្រជែងផងដែរ។
ឋិតក្រោមការដឹកនាំដោយបុរសសញ្ជាតិ អ៊ីតាលី លោក Enzo Maresca ក្រុមយុវជនវ័យក្រោម២៣ឆ្នាំរបស់ Manchester City បានក្លាយជាម្ចាស់ពានរង្វាន់ Premier League 2 ដែលវាបានធ្វើឱ្យកេរ្តិ៍ឈ្មោះគ្រូបង្វឹកម្នាក់នេះកំពុងត្រូវបានចាប់អារម្មណ៍ដោយក្លិបអាជីពមួយចំនួននៅតំបន់អឺរ៉ុប។
នៅពេលថ្មីៗនេះមានព័ត៌លេចឮថាលោក Enzo Maresca ទើបតែធ្វើដំណើរត្រឡប់មកពីប្រទេស ស្កុតឡែន វិញដែលនៅគេនោះគេជឿថាលោកបានទៅពិភក្សាអំពីការដឹកនាំក្លិប Celtic ។ មិនទាន់អស់ត្រឹមនេះទេ នៅ អ៊ីតាលី ដែលជាប្រទេសកំណើតរបស់លោកឯណោះវិញក៏មានដំណឹងអាចយកជាការបានដែរថាក្លិប Sampdoria នៅ Serie A ក៏ចង់បានលោក Enzo Maresca យកទោដឹកនាំផងដែរ។