អេស្ប៉ាញបង្ហាញសមាសភាព២៦នាក់សម្រាប់យុទ្ធនាការ Euro 2020 ខណៈមិនមានកីឡាករ Real Madrid សូម្បីម្នាក់
មុននេះបន្តិច គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique បានធ្វើការបង្ហាញសមាសភាពកីឡាករទាំងំ២៦នាក់សម្រាប់យុទ្ធនាការ UEFA Euro 2020 នៅខែមិថុនាខាងមុខនេះ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺមិនមានវត្តមានកីឡាករ Real Madrid សូម្បីម្នាក់។
នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលក្រុមជម្រើសជាតិអេស្ប៉ាញចេញប្រកួតដណ្តើមពានរង្វាន់ផ្លូវការដោយមិនមានកីឡាករ Real Madrid សូម្បីតែម្នាក់ក្នុងសមាសភាពក្រុម ខណៈអតីតគ្រូបង្វឹក FC Barcelona បានចេញមុខមកបកស្រាយថា លោកបានធ្វើការសម្រេចចិត្តដែលល្អបំផុតសម្រាប់ក្រុមទាំងមូល។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺប្រធានក្រុម Sergio Ramos ដែលមានឈ្មោះនៅក្នុងការប្រកួតវគ្គជម្រុះស្ឬើរគ្រប់ប្រកួតក៏មានវត្តមាន ខណៈ Aymeric Laporte ដែលទើបទទួលបានលិខិតឆ្លងដែនអេស្ប៉ាញនោះគឺជាអ្នកជំនួសកន្លែងរបស់កីឡាករ Real Madrid រូបនេះ។
គួរឱ្យដឹងថា ក្រុមជើងឯក៣សម័យអេស្ប៉ាញដែលធ្វើជាម្ចាស់ផ្ទះ៣ប្រកួតគឺស្ថិតនៅក្នុងពូល E នៅក្នុងព្រឹត្តិការណ៍ Euro 2020 ដែលមានក្រុមជម្រើសជាតិស៊ុយអែត, ប៉ូឡូញ និងស្លូវ៉ាគី។