ផ្លូវការ! MYTV និង CTN ទទួលបានសិទ្ធផ្សាយផ្ទាល់ AFF U22 និង AFC U-23 CHAMPIONSHIP
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការណ៍អោយដឹងថា ស្ថានីយទូរទស្សន៍ MyTV និង CTN ទទួលបានសិទ្ធផ្សាយផ្ទាល់ AFF U22 LG CUP 2019 និង AFC U-23 CHAMPIONSHIP Qualifiers Group H ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ព្រឹត្តិការណ៍AFF U22 LG CUP 2019 នឹងចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈ AFC U-23 CHAMPIONSHIP Qualifiers Group H ចាប់ផ្តើមពីថ្ងៃទី ២២ ដល់ ២៦ ខែមិនា ឆ្នាំ ២០១៩ ដែលការប្រកួតនឹងធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
AFF U22 LG CUP ម្ចាស់ផ្ទះកម្ពុជានឹងត្រូវជួបក្រុម មីយ៉ាន់ម៉ា , ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ចំណែកក្នុងពានAFC U-23 CHAMPIONSHIP ជម្រុះក្នុងពូលគោព្រៃត្រូវប៉ះ កូរ៉េខាងត្បូង , អូស្ត្រាលី និង ចិនតៃប៉ិក នាកីឡដ្ឋានជាតិផងដែរ ៕ រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា