
ស្ងាត់ៗ! អតីតខ្សែបម្រើ Paul Scholes ក្លាយជាអ្នកចាត់ការនៅលីគលំដាប់ទី៤នៅអង់គ្លេស
កាលពីម្សិលមិញ អតីតខ្សែបម្រើ Paul Scholes ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប Oldham Athletic ដែលជាក្លឹបក្នុងលីគលំដាប់ទី៤ របស់ប្រទេសអង់គ្លេស ខណៈអតីតគ្រូបង្វឹក Mick Priest ត្រូវបានតែងតាំងជាជំនួយការរបស់ Paul Scholes ផងដែរ។
វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United ខាងលើបានចុះកុងត្រាដឹកនាំរយៈពេល១កន្លះឆ្នាំជាមួយ Oldham ក្រោយពេលបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Salford City ជាក្លឹបនៅលីគលំដាប់៥ដែលមានភាគហ៊ុនរបស់ខ្លួន១០ភាគរយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា Scholes ដែលបានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស៦៦លើកបានចំណាយអាជីពបាល់ទាត់របស់ខ្លួនជាមួយ Manchester United ដោយចូលលេងបាន៧១៨លើកហើយស៊ុតបញ្ចូលទីបាន១៥៥គ្រាប់ផងដែរ។