អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ពោលពាក្យប៉ុន្មានឃ្លា ក្រោយចុះកុងត្រាជាមួយក្លឹបថ្មី
អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយ Portimonense ដែលជាក្លឹបថ្មីទី៨ក្នុងអាជីពរបស់ខ្លួនចំនួន៦ខែរហូតដល់ចប់រដូវកាលនេះ។
កីឡាករជនជាតិជប៉ុនបាននិយាយក្រោយបង្ហាញខ្លួនជាសមាជិក Portimonense ជាផ្លូវការថា៖ “ប្រទេសព័រទុយហ្គាល់គឺជាប្រទេសទី៨ ដែលខ្ញុំបានលេង។មិនថាអ្នកទទួលបានជោគជ័យច្រើនប៉ុនណាទេ អ្វីដែលសំខាន់គឺការខំប្រឹងប្រែង។”
គួរឱ្យដឹងថា Keisuke Honda មិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Botafogo នៅក្របខ័ណ្ឌកំពូលប្រេស៊ីលកាលពីពេលថ្មីៗនេះដោយការបញ្ចប់កុងត្រា បន្ទាប់ពីមានការខ្វែងគំនិតគ្នា។