បាល់ទាត់ជើងឯកវិទ្យាល័យចូលដល់សប្ដាហ៍ទី១១ហើយ
ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យរដូវកាល២០២៣ បានឈានដល់សប្ដាហ៍ទី១១ហើយនៅសប្ដាហ៍នេះ។
សម្រាប់ថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមវិទ្យាល័យកោះដាច់ ប៉ះក្រុមវិទ្យាល័យព្រែកលៀប នៅទីលានវិទ្យាល័យជ្រោយចង្វារ។ ក្រុមវិទ្យាល័យឫស្សីកែវ និងវិទ្យាល័យពងទឹកជួបគ្នាលើទីលានវិទ្យាល័យច្បារអំពៅ និងក្រុមវិទ្យាល័យបឹងត្របែក ទទួលក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ។
នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ក្រុមវិទ្យាល័យភ្នំពេញថ្មី ជួបម្ចាស់ផ្ទះវិទ្យាល័យច្បារអំពៅ។ ក្រុមវិទ្យាល័យឥន្ទ្រទេវីជួបក្រុមវិទ្យាល័យជ័យវរ្ម័នទី០៧ ប៉ះគ្នានៅវិទ្យាល័យបឹងត្របែក និងក្រុមវិទ្យាល័យជាស៊ីមសាមគ្គីជួបក្រុមសាលាវេសឡាញនៅជ្រោយចង្វារ៕