អ្នកចាំទី David Raya ឈ្នះស្រោមដៃមាស Premier League
អ្នកចាំទី David Raya បានឈ្នះស្រោមដៃមាស Premier League ក្រោយ Luton តាមស្មើ Everton ១ទល់នឹង១ នៅថ្ងៃសុក្រ ទី០៣ ខែឧសភា។
Raya មាន clean sheet ១៤ដង ពីការប្រកួត២៩លើកក្នុងលីគរដូវកាលនេះ ច្រើនជាង Jordan Pickford របស់ Everton ២ដង ខណៈការប្រកួតនៅសល់២លើកទៀត។
គួរដឹងដែរថា David Raya បានចូលរួមជាមួយ Arsenal រដូវកាលនេះ ក្នុងនាមជាកីឡាករខ្ចីពី Brentford៕