លើកការប្រកួតប្រេស៊ីល និងអាហ្សង់ទីន ក្រោយសង្ស័យកីឡាករអាហ្សង់ទីនបំពានច្បាប់កូវីដ១៩
ការប្រកួតបាល់ទាត់ជម្រុះ FIFA World Cup 2022 រវាងក្រុមម្ចាស់ផ្ទះប្រេស៊ិល និងអាហ្សង់ទីនត្រូវបានផ្អាកក្រោយកែបាល់បាន៥នាទី បន្ទាប់ពីមន្ត្រីសុខាភិបាលប្រេស៊ីលចោទថា កីឡាករអាហ្សង់ទីនបំពានវិធានការកូវីដ១៩។
ក្រុមកីឡាករអាហ្សង់ទីនបានដើរចេញពីទីលាន បន្ទាប់ពីមន្ត្រីទាំងនោះបានចូលទៅដល់ដើម្បីផ្អាកការប្រកួត។
អន្តរាគមន៍នេះកើតឡើងមួយម៉ោងបន្ទាប់ពីអាជ្ញាធរសុខាភិបាលនិយាយថា កីឡាករអាហ្សង់ទីនលេងនៅអង់គ្លេស៤នាក់ត្រូវធ្វើចត្តាឡីស័ក។
កីឡាករទាំង៤នាក់នោះមិនត្រូវបានគេបង្ហាញឈ្មោះទេ តែគេជឿថា ជា Emiliano Buendia និង Emiliano Martinez របស់ Aston Villa និង Giovani lo Celso និង Cristian Romero របស់ Tottenham Hotspur។
ពុំទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទថ្មីសម្រាប់ជំនួបក្រុមទាំង២ ខណៈអាហ្សង់ទីនត្រូវបន្តជម្រុះជាមួយបូលីវី នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា៕