វាសនា គោព្រៃកម្ពុជា ទៅលេងវគ្គផ្តាច់ព្រ័ត AFC U19 2020 ឋិតនៅលើ អ៊ីរ៉ាក់ និង គូវែត
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំកំពុងតែរងចាំអ៊ុតដើម្បីបានឡើងទៅជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U19 Championship ក្រោយពីក្នុងពូល A នៅសល់ការប្រកួតតែ១ប្រកួតទៀតប៉ុណ្ណោះ។ U19 កម្ពុជានៅលេខ២ល្អក្នុងពូល ហើយកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាងលេង២ល្អបំផុត ដោយមាន៦ពិន្ទុ និងមានគ្រាប់បាល់ចំណេញ៣គ្រាប់។
ច្រកតែមួយគត់ដែល U19 កម្ពុជា អាចឈានទៅលេង AFC U19 Championship ឆ្នាំ២០២០ នៅអ៊ូសបេគីស្ថាន គឺឲ្យ អ៊ីរ៉ាក់ និង គូវែត កុំឈ្នះព្រមគ្នានាការប្រកួតនៅថ្ងៃស្អែក។
ជំនួបថ្ងៃទី៣០ ពូល A៖ -គូវែត ប៉ះ ប៉ាឡេស្ទីន រីឯអ៊ីរ៉ាក់ ប៉ះ អូម៉ង់។ បើមានលទ្ធផលណាមួយស្មើ កម្ពុជា អាចឡើងទៅវគ្គបន្តជាប្រវត្តិសាស្ត្រហើយ។ ប៉ាឡេស្ទីន ឬអូម៉ង់ឈ្នះ ក៏កាន់តែពិសេស សំខាន់កុំឲ្យ គូវែត និងអ៊ីរ៉ាក់ ឈ្នះ ព្រមៗគ្នា។
គួរបញ្ជាក់ថា AFC U19 Championship ឆ្នាំ២០២០ នៅអ៊ូសបេគីស្ថាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី៣១ ខែតុលា ដោយមាន១៦ក្រុមធ្វើការប្រកួតប្រជែង។