ដឹងអត់ រូបមន្តការប្រកួតបាល់ទាត់នៅព្រឹត្តិការណ៍ស៊ីហ្គេម២០១៩គឺគិតយ៉ាងម៉េច?
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា ស៊ីហ្គេម ( SEA Games ) លើកទី៣០ ដែលកំពុងធ្វើឡើងនៅហ្វីលីពីន គឺជាខួប ៦០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ក្រោយបង្កើតនៅឆ្នាំ១៩៥៩ ដោយវិញ្ញាសារបាល់ទាត់ កម្ពុជាទើបបញ្ជូនចូលរួមបាន ១៤លើកប៉ុណ្ណោះ ប៉ុន្ដែមិនដែលបានឆ្លងផុតពូលឡើយ។
ដោយឡែកសម្រាប់ ស៊ីហ្គេមឆ្នាំនេះវិញ ក្រុមជម្រើសជាតិ U22 កម្ពុជា កំពុងឈរកំពូលតារាងជាបណ្ដោះអាសន្ន ដោយមាន ៤ពិន្ទុ ជាមួយលទ្ធផល ២ប្រកួតឈ្នះ ១ និងស្មើ ១ តែសល់ ២ប្រកួតក្នុងដៃទៀត។ យ៉ាងណាក្តីសម្រាប់រូបមន្តនៅក្នុងការប្រកួតវគ្គចែកពូលគឺគិតពីគ្រាប់បាល់ដោយមិនគិតពី Head to Head (ការប្រកួតជាមួយគ្នា) ឡើយ។
គួរបញ្ជាក់ថា សម្រាប់ ២ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា ត្រូវជួបជាមួយ U22 មីយ៉ាន់ម៉ា នាថ្ងៃទី០២ ខែធ្នូ និងប៉ះក្រុម U22 ម៉ាឡេស៊ី នាថ្ងៃទី០៤ ខែធ្នូខាងមុខនេះ។