Leroy Sane ថាM.Sarri ជាគ្រោះថ្នាក់ សម្រាប់ Man City ដើម្បីដណ្តើមពានជើងឯក PL
Leroy Saneខ្សែបម្រើ ប្រយុទ្ធស្លាប របស់ក្រុម មេឃា Manchester City បានសម្តែងសុទិដ្ឋិនិយម របស់ខ្លួន ចំពោះប្រព័ន្ធដឹកនាំ របស់លោក Maurizio Sarri គ្រូបង្វឹកថ្មី ក្រុម តោខៀវ Chelsea។ ប៉ុន្តែ ជាមួយគ្នា កីឡាករវ័ ២២ឆ្នាំនេះ ក៏សម្តែងការ បារម្ភ ថា មានតែ Chelsea ប៉ុណ្ណោះ ដែលជាគូបដិបក្ខដ៏ ខ្លាំងមួយ របស់ Man City ក្នុងការប្រជែង យក ពានរង្វាន់ ក្នុង ក្រប ខណ្ឌបាល់ទាត់កំពូល របស់អង់គ្លេស English Premier League។
តាម Leroy Sane លោក Maurizio Sarri ដែល ទើបផ្លាស់ពី Napoli មក Chelsea ជំនួស តំណែង លោក Antonio Conte មាន បទពិសោធន៍ច្រើន ក្នុង ប្រព័ន្ធ ប្រយុទ្ធ ។ Sane បានមើល ឃើញ ពីទម្រង់ របស់ លោក Sarri ពេល Man City ជួបជាមួយ Napoli កាលពីរដូវកាលមុន។
Sane៖ «របៀបដែល Napoli លេងកាលពីរដូវកាលមុន គឺពិតជាទាក់ទាញ ខ្លាំងណាស់។ ដូច្នេះ យើង ប្រាកដ ជាពិបាក ប្រជែងជាមួយ ។ ខ្ញុំ គិត ថា ពួកគេ ប្រហែលជាត្រូវការ ពេល ខ្លះ ដើម្បីពង្រឹង ស្នៀតលេង (tactics) ប៉ុន្តែមើល ទៅគេពិតជាក្លាយជាក្រុម ខ្លាំង។»
នៅពេល ដែល សួរថា តើ ក្រុម ណាដែល នឹងប្រជែងគ្នាជាមួយ Man City ក្នុងការ ដណ្តើម ពាន Premier League? កីឡាករសញ្ជាតិ អាល្លឺម៉ង់ រូបនេះ បាន ឆ្លើយ ថា «ខ្ញុំគិតថា Chelsea»។
គួរជម្រាបជូនថា លោក Sarri គឺជាអតីត គ្រូបង្វឹកក្លឹប Napoli ពីឆ្នាំ ២០១៥ ដល់ ២០១៨ និង ទើបតែបាន ផ្ទេរមកកាន់ Chelsea កាលពីថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០១៨ បន្ទាប់ ពី ក្លឹប តោខៀវ បាន បណ្តេញ លោក Antonio Conte ចេញពីតំណែង។ អ្វីដែល ពិសេសសម្រាប់គ្រូបង្វឹក សញ្ជាតិ អ៊ីតាលីវ័យ ៥៩ឆ្នាំនេះ គឺគាត់ទទួល រហ័សនាមថា ជាគ្រូបង្វឹក ដែលពូកែ ជក់បារី។ ពេលខ្លះ គេបានឃើញ គាត់ ជក់ បារី ក្នុងពេល កំពុងគ្រប់គ្រងការប្រកួត ក៏មាន។
ក្នុងភាព ជាអ្នក គ្រប់ គ្រង លោក Sarri មិនដែលនាំក្រុម ឲ្យ ឈ្នះពានរង្វាន់នោះទេ ប៉ុន្តែ លោក បាន នាំ Napoli ឲ្យ ឈាន ដល់ ចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌកំពូល របស់អ៊ីតាលី Serie A កាលពីរដូវកាលមុន។ ហើយ លោក ក៏ ទទួល បាន ពានរង្វាន់ ផ្ទាល់ ខ្លួន ជាច្រើន ដូចជា ពានរង្វាន់ គ្រូបង្វឹក ឆ្នើមប្រចាំឆ្នាំជាដើម៕
ប្រភព ៖ BBC