ក្រោយផ្ទេរមក Fulham ខ្សែបម្រើ Andre Schurrle ថានឹងតស៊ូដើម្បីប្រជែងកៅអីលេង១១នាក់ដំបូង
ក្រុមចំណូលថ្មីនៃក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Fulham ទើបបានចុះកិច្ចសន្យាខ្ចីជើងខ្សែបម្រើអាល្លឺម៉ង់ Andre Schurrle ចំនួន២រដូវកាលពី Borussia Dortmund។
ក្រោយផ្ទេរមកកាន់កីឡដ្ឋាន Craven Cottage អតីតយុវជន Mainz 05 ខាងលើ និយាយថាគេអាចជាសមាជិកម្នាក់ដែលពិតជាជួយក្រុមបាន។ គេអន្ទះសារចង់ចាប់ផ្ដើមលេងឱ្យ Fulham ណាស់ ហើយគេនឹងតស៊ូដើម្បីប្រជែងកៅអីលេង និងបង្ហាញគុណភាពដែលគេមាន។
គួររំលឹកថា កីឡាករវ័យ២៧ឆ្នាំធ្លាប់ឈ្នះជើងឯក Premier League ម្ដងអំឡុងពេលនៅជាមួយ Chelsea ក្នុងរដូវកាល ២០១៣-២០១៥ ប៉ុន្តែបានវិលទៅអាល្លឺម៉ង់វិញដោយចូលរួម Wolfsburg ក្នុងរដូវកាល២០១៥-១៦ មុនបន្តទៅ Dortmund។