Maguire វ៉ា Terry និងរឿងពិសេសៗទៀតក្រោយអង់គ្លេសស៊ីឈ្នះសាំងម៉ារុំាង០-១០
Harry Maguire បានក្លាយជាខ្សែការពារដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីគេតែតបញ្ចូលទីគ្រាប់បើកឆាកក្នុងនាទីទី០៧នៃជ័យជម្នះ០ទល់នឹង១០របស់អង់គ្លេសលើសាំងម៉ារុំាងនៃវគ្គជម្រុះ FIFA World Cup 2022។
ប្រធានក្រុម Manchester United មាន៧គ្រាប់ហើយក្នុងក្រុមជម្រើសជាតិអង់គ្លេស វ៉ាផុតចំនួនគ្រាប់បាល់របស់អតីតខ្សែការពារ John Terry ដែលរកបាន៦គ្រាប់។
គ្រាប់បាល់ទាំង៧នេះ កើតឡើងក្នុងសំណាញ់ស៊ុយអ៊ែត, សាធារណរដ្ឋអៀរឡង់, ប៉ូឡូញ, អ៊ុយក្រែន, ហុងគ្រី, អាល់បានី និងសាំងម៉ារុំាង។ ទន្ទឹមនឹងនេះ ក៏ជាលើកដំបូងដែលគេបំប៉ោងទីបាន២ប្រកួតជាប់គ្នាក្នុងក្រុមជម្រើសជាតិ។
ជាមួយគ្នានេះ Harry Kane រកបាន៤គ្រាប់ឲ្យអង់គ្លេស ជាប់ជា Man of the Match។ ខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះមានគ្រាប់បាល់៤៨គ្រាប់ហើយក្នុងក្រុមជម្រើសជាតិអង់គ្លេស អតីតខ្សែប្រយុទ្ធ Gary Lineker និងក្រោម Wayne Rooney ៥គ្រាប់។
នេះជាលើកទី១ចាប់តាំងពីឆ្នាំ១៩៦៤ដែលអង់គ្លេសឈ្នះដល់ទៅ១០គ្រាប់។ កាលឆ្នាំ១៩៦៤ អង់គ្លេសឈ្នះអាមេរិក ១០ទល់នឹង០ នៅញូយ៉ក។
សរុបមក អង់គ្លេសទទួលបានកៅអីទៅ FIFA World Cup 2022 នៅប្រទេសកាតាររួចរាល់៕