ក្រុមសាំបាប្រេស៊ីលបន្តកុងត្រាជាមួយគ្រូបង្វឹក Tite ដល់ព្រឹត្តិការណ៍ FIFA World Cup 2022
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានបន្តកិច្ចសន្យាជាមួយគ្រូបង្វឹក Tite រហូតដល់ឆ្នាំ២០២២ បើទោះបីជាក្រុមរហស្សនាមសាំបាត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។
គ្រូបង្វឹកវ័យ៥៧ឆ្នាំបានឲ្យដឹងថាតួនាទីជាគ្រូជម្រើសជាតិប្រេស៊ីលថាជាការប្រកួតប្រជែងដ៏ធំមួយដែលលោករីករាយនឹងប្រឈម។
ក្រោយពីយល់ព្រមបន្តកុងត្រា លោក Tite ត្រូវភារកិច្ចដឹកនាំក្រុមប្រកួតក្នុងពានរង្វាន់ Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕