គ្រូអាហ្សង់ទីន “៖ យើងចង់ឈ្នះហូឡង់ត្រឹ៩០នាទីបានហើយ”
“យើងចង់ឱ្យអាហ្សង់ទីនយកឈ្នះហូឡង់ក្នុងការប្រកួតត្រឹម៩០នាទី”។ នេះបើតាមសម្ដីរបស់លោក Lionel Scaloni គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន។
គ្រូបង្វឹកជាអតីតខ្សែការពារ West Ham United សង្កត់ធ្ងន់ថា មិនចង់ឈានដល់ម៉ោងបន្ថែម៩០នាទី២ដង ឬប៉េណាល់ទីកាត់សេចក្ដីទេពេលក្រុមទាំង២ប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2022។
Scaloni បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា “វានឹងជារឿងតូចតាចក្នុងការគិតអំពីលទ្ធភាពនៃការប្រកួត១២០នាទីឬការទាត់ប៉េណាល់ទី។ អាហ្សង់ទីនគិតតែអំពីការឈ្នះក្នុងម៉ោងផ្លូវការប៉ុណ្ណោះ។”
គួរបញ្ជាក់ថា ក្រុមទាំង២នឹងប្រកួតគ្នានៅថ្ងៃសុក្រ ទី០៩ ខែធ្នូ នេះ។ មុនឡើងមកកាន់វគ្គ៨ក្រុម អាហ្សង់ទីនបានទម្លាក់អូស្ត្រាលី ២ទល់នឹង១ និងហូឡង់ឈ្នះអាមេរិក ៣ទល់នឹង១៕