ហង្សក្រហម Liverpool ទិញបាន Fabinho ពីក្លិប AS Monaco ជាផ្លូវការហើយ
ក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែបម្រើ Fabinho ពីក្លិប AS Monaco ក្នុងតម្លៃ ៤០លានផោន ឬ ៥៣លានដុល្លារអាមេរិក។កីឡាករវ័យ២៤ឆ្នាំ នឹងផ្ទេរមកកាន់ទឹកដី Anfield នៅថ្ងៃទី១ ខែមិថុនា ខាងមុខ។
Fabinho ចូលលេងអោយ Monaco ជាផ្លូវការនៅឆ្នាំ២០១៥ ដោយបង្ហាញខ្លួន១០៥ប្រកួត ស៊ុត២២គ្រាប់ និងបានរួមចំណែក ជួយក្រុមក្រសោបយកជើងឯក Ligue 1 នៅរដូវកាល 2016-17។រូបគេលេងអោយក្រុមជម្រើសជាតិប្រេស៊ីល៤ដង ប៉ុន្តែមិនមានឈ្មោះទៅ FIFA World Cup 2018 នោះឡើយ៕