U23 កម្ពុជាចាប់ផ្ដើមជម្រុះ AFC U23 Asian Cup 2024 ថ្ងៃនេះហើយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងចាប់ផ្តើមការប្រកួត វគ្គជម្រុះបាល់ទាត់ពានរង្វាន់ AFC U23 Asian Cup 2024 នៅថ្ងៃនេះ ក្នុងពូល J ។
គួរដឹងផងដែរថា ក្រុម U23 កម្ពុជា ដែលដឹកនាំដោយលោក Koji Gyotoku និង កីឡាករទាំង២៣នាក់ ក៏ដូចជាក្រុមការងារគ្រូបង្វឹក និង សមាជិកនៃក្រុមជម្រើសជាតិទាំងអស់ បានទៅដល់ប្រទេស អារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី ០៤ កញ្ញា ម្សិលមិញនេះ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតដ៏សំខាន់មួយនេះ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងពូល J នៃវគ្គជម្រុះបាល់ទាត់ពានរង្វាន់ AFC U23 Asian Cup 2024 នេះ ធ្វើឡើងនៅប្រទេស អារ៉ាប់ប៊ីសាអូឌីត ដោយក្នុងនោះ រួមមាន ក្រុមម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីត កម្ពុជា លីបង់ និង ម៉ុងហ្គោលី ។
គួរឱ្យដឹងផងដែរថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងប្រកួតបើកឆាកទល់នឹងក្រុមលីបង់ នៅថ្ងៃទី០៦ ខែកញ្ញា ប្រកួតបន្ទាប់នឹងត្រូវជួបជាមួយ ម៉ុងហ្គោលី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ និង ចុងក្រោយនឹងត្រូវជួបម្ចាស់ផ្ទះ អារ៉ាប៊ី សាអូឌីត នៅថ្អៃទី១២កញ្ញា ៕