Eden Hazard ថាមិនទាន់គិតរឿងទៅ Real Madrid ទេ សំខាន់នៅជួយ Chelsea លើកពាន Europa League សិន
ខ្សែបម្រើ Eden Hazard បានផ្តល់កិច្ចសម្ភាសន៍ដល់កាសែតកីឡាមួយថា រូបគេមិនទាន់គិតពីរឿងផ្លាស់ទៅកាន់ Real Madrid ទេ ព្រោះរូបគេចង់ផ្តោតជាមួយ Chelsea តែមួយគត់នាពេលឥឡូវនេះ។
អតីតសមាជិក Lille បានបន្ថែមទៀតថា៖ “អ្វីដែលសំខាន់ពេលនេះសម្រាប់ខ្ញុំគឺ ខ្ញុំត្រូវតែជួយឱ្យ Chelsea ស្ថិតនៅក្នុងតំបន់ Top4 ជាមុនសិនដើម្បីមានឱកាសលេងនៅពានរង្វាន់ UEFA Champion League នារដូវកាលក្រោយ ឬក៏ជួយឱ្យ Chelsea ឈ្នះពានរង្វាន់ UEFA Europa League នៅរដូវកាលនេះតែម្តង។”
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
“ចំពោះការផ្ទេរទៅកាន់ Real Madrid គឺខ្ញុំមិនទាន់គិតនៅឡើយទេនៅពេលនេះ ព្រោះខ្ញុំធ្លាប់បាននិយាយហើយថា ខ្ញុំនឹងប្រឹងជួយក្លឹបរហូតដល់ចប់រដូវកាលនេះសិន ហើយរឿងផ្សេងៗទៀតខ្ញុំនឹងគិតនៅពេលក្រោយ។” នេះជាការបញ្ជាក់របស់សមាជិកក្រុមបិសាចក្រហមប៊ែលហ្ស៊ិក។
គួរឱ្យដឹងថា Eden Hazard គឺជាមុខព្រួញដ៏សំខាន់របស់ Real Madrid នៅពេលនេះដើម្បីយកទៅពង្រឹងក្លឹបនៅរដូវកាលក្រោយ ស្របពេលដែលគ្រូបង្វឹក Zinedine Zidane ក៏ធ្លាប់បង្ហើបថាចង់បានរូបគេទៅកាន់ទឹកដីអេស្ប៉ាញនាពេលកន្លងផងដែរ។