លោក Felix និយាយបែបណាអំពីការទាត់ប៉េណាល់ទីមិនចូលរបស់វឌ្ឍនាកា
ចាន់ វឌ្ឍនាកា ទទួលបានឱកាសទាត់បាល់១១ម៉ែត្រ ក្រោយអ្នកចាំទីហុងកុងប្រព្រឹត្តកំហុសលើរុឹង ប៊ុនហៀង ក្នុងតំបន់១១ម៉ែត្រ។
ជាអកុសល ការទាត់របស់ CV11 បានត្រឹមហោះផុតបង្គោលទី។ យ៉ាងណា លោក Felix Dalmas គ្រូបង្គោលជម្រើសជាតិកម្ពុជាបាននិយាយក្នុងសន្និសីទសារព័ត៌មានថា “៖ អ្វីដែលខ្ញុំបាននិយាយទៅកាន់វឌ្ឍនាកា គឺងើបឡើង វាមិនអីទេ នៅមានលើកក្រោយទៀត ដូចក្នុងជីវិតយើងដែរ យើងព្យាយាម ហើយព្យាយាមទៀត យើងគ្មានពេលទម្លាក់ខ្លួននោះទេ។”
គួរដឹងដែរថា ជំនួបមិត្តភាពអន្តរជាតិរវាងកម្ពុជា និង ហុងកុង បានបញ្ចប់ទៅដោយលទ្ធផល១ទល់នឹង១។ ប្រកួតបន្ត កម្ពុជាត្រូវទទួលម៉ាកាវ នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា នាពហុកីឡដ្ឋានជាតិអូឡាំពិក៕