Bayern, Galatasaray និង AEK Athens រងពិន័យពី UEFA
Bayern Munich, Galatasaray និង AEK Athens ត្រូវបានពិន័យសម្រាប់ការរំខានពីហ្វូងមនុស្សនៅក្នុងការប្រកួត Champions League និង Europa League ថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបនៅថ្ងៃសុក្រ ទី២០ ខែតុលា។
គណៈវិន័យរបស់ UEFA បានពិន័យ Bayern ៤ម៉ឺនអឺរ៉ូ សម្រាប់ការគប់វត្ថុ និងការបាញ់កាំជ្រួចដោយអ្នកគាំទ្រអំឡុងឈ្នះ ២-១ នៅ FC Copenhagen ក្នុងក្របខណ្ឌ Champions League។
Galatasaray ត្រូវបានពិន័យជាប្រាក់សរុបចំនួន ៥១៥០០០ អឺរ៉ូ សម្រាប់បទល្មើសដែលរួមមានការគប់របស់ ការបំភ្លឺកាំជ្រួច ទង្វើនៃការខូចខាត និងការរំខានដល់ហ្វូងមនុស្សក្នុងការប្រកួតឈ្នះ Manchester United ។
ទន្ទឹមនឹងនេះដែរ AEK Athens ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៨១៦២៥អឺរ៉ូ អឺរ៉ូ សម្រាប់ការបិទផ្លូវសាធារណៈ ការគប់របស់របរ ប្រើប្រាស់ឧបករណ៍ឡាស៊ែរ និងការបាញ់កាំជ្រួចក្នុងការប្រកួត Europa League តទល់ Ajax Amsterdam៕