Napoli ត្រៀមវ៉ៃចេញ Osimhen
ប្រធានក្លិប Napoli លោក Aurelio de Laurentiis បានលើកឡើងថា ខ្សែប្រយុទ្ធឆ្នើម Victor Osimhen នឹងត្រូវលក់ចេញ ចំពេលមានការបារម្ភថា គេគ្មានអារម្មណ៍លើការតកុងត្រាថ្មី។ ក្លិបក៏បានបដិសេធពីភាពតានតឹងរវាងភាគីទាំង២ដែរ។
Osimhen បានទាក់ទាញចំណាប់អារម្មណ៍ក្លិបកំពូល ៗ ជុំវិញពិភពលោកហើយថ្មីៗនេះត្រូវបានភ្ជាប់ទៅ Liverpool និង Chelsea ។
Manchester United កំពុងសម្លឹងមើល Osimhen នៅរដូវក្តៅ ខណៈអតីតខ្សែប្រយុទ្ធអង់គ្លេស Kevin Campbell មានអារម្មណ៍ថា Arsenal អាចស្ថិតក្នុងទីតាំងមួយដើម្បីចុះហត្ថលេខាលើកីឡាករនីហ្សេរីយ៉ានៅចុងបញ្ចប់នៃរដូវកាលនេះ ចំពេលមានរបាយការណ៍ថាក្រុមកាំភ្លើងធំនឹងមិនគ្មានគម្រោងនាំយកកីឡាករថ្មីក្នុងខែមករា ឆ្នាំ២០២៤ទេ។
កីឡាករវ័យ២៤ឆ្នាំរូបនេះរកបាន៦៥គ្រាប់ និង Assist ១៥ដងក្នុង១១១ប្រកួតសម្រាប់ Napoli ចាប់តាំងពីបានចូលរួមជាមួយក្លិបអ៊ីតាលីពី Lille ក្នុងឆ្នាំ២០២០៕