ឪពុក Neymar ចេញលុយនៅក្រៅឃុំសម្រាប់ Alves
យោងតាម La Vanguardia ឪពុករបស់ខ្សែប្រយុទ្ធ Neymar គឺលោក Neymar De Silva Santos បានចំណាយប្រាក់ធានាមួយលានអឺរ៉ូដើម្បីជួយ Alves ដើម្បីចេញពីពន្ធនាគារជាបណ្តោះអាសន្ន។ ប៉ុន្តែបើយោងតាម AS ខ្សែការពារប្រេស៊ីលនៅតែមិនមានសេរីភាព។
កន្លងមក មេធាវីការពារក្តីរបស់អតីតតារា Barcelona បានដាក់បណ្តឹងឧទ្ធរណ៍ ហើយបច្ចុប្បន្នកំពុងរង់ចាំការសម្រេចចុងក្រោយពីតុលាការ Barcelona ។
Mundo Deportivo បានបន្ថែមថា ទោះបីជាត្រូវបានដោះលែងឱ្យនៅក្រៅឃុំក៏ដោយ ក៏ Alves ត្រូវតែប្រគល់លិខិតឆ្លងដែនប្រេស៊ីល និងអេស្ប៉ាញរបស់គាត់។
យោងតាម Marca តុលាការ Barcelona បានហាមឃាត់ Alves មិនឱ្យចាកចេញពីប្រទេសអេស្ប៉ាញ ហើយត្រូវបង្ហាញខ្លួននៅតុលាការម្តងក្នុងមួយសប្តាហ៍៕