Carlo ប្ដឹង Everton
គ្រូបង្វឹក Carlo Ancelotti បានបង្កើតភាពភ្ញាក់ផ្អើលនៅពេលដែលលោកបានសម្រេចចិត្តប្តឹង Everton នៅក្នុងតុលាការជាន់ខ្ពស់ក្នុងក្រុងឡុងដ៍ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មកន្លងមក និងកិច្ចសន្យារវាងភាគីទាំងពីរ។
យោងតាម The Athletic ពាក្យបណ្តឹងនេះផ្តោតលើបញ្ហាពាណិជ្ជកម្មនៅក្នុងកិច្ចសន្យារបស់គ្រូបង្វឹក Real Madrid ជាមួយ Everton ជាងពីរឆ្នាំមុន។ Goal បានបង្ហាញករណីនេះទៅនៅតុលាការពាណិជ្ជកម្មក្នុងទីក្រុងឡុងដ៍។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់របស់គ្រូបង្គោលជនជាតិអ៊ីតាលី មិនបានផ្តល់ការអត្ថាធិប្បាយបន្ថែមទេ ទាក់ទងនឹងការប្ដឹងនេះ។ ទន្ទឹមនឹងនេះ Everton នៅមិនទាន់ឆ្លើយតបនឹងអ្នកសារព័ត៌មាននៅឡើយទេ។
Ancelotti ត្រូវបានតែងតាំងជាប្រធានក្រុម “The Toffees” ក្នុងឆ្នាំ ២០១៩ តែបានត្រឹមជាង១រដូវកាលក៏ចាកចេញទៅ Real Madrid៕