គ្រូបង្វឹក Jurgen Klopp បង្ហើបថា Liverpool ទំនងជាមិនទិញកីឡាករថ្មីទេនៅខែមករានេះ
គ្រូបង្វឹក Jurgen Klopp បានបង្ហើបថា Liverpool ទំនងជាមិនទិញកីឡាករថ្មីមកពង្រឹងក្លឹបទេនៅខែមករានេះ ដោយសារតែកញ្ចប់ហិរញ្ញវត្ថុរបស់ក្លឹបមានកំណត់។
ក្រុមការពារតំណែងជើងឯក Premier League ត្រូវបានគេមើលឃើញថាកំពុងតែជួបវិបត្តិខ្សែការពារយ៉ាងខ្លាំងនៅរដូវកាលនេះ ក្រោយពេលដែល Virgil van Dijk មានបញ្ហារបួសដាច់សសៃជង្គង់ ACL ខណៈដែលសមាជិកផ្សេងៗមានបញ្ហារបួសជាហូហែរផងដែរ។
យ៉ាងណាក្តីគ្រូបង្វឹក Jurgen Klopp និយាយថា៖ “ឥឡូវនេះអ្វីដែលខ្ញុំអាចនិយាយបានគឺ ក្លឹបយើងទំនងជាមិនអាចនាំចូលសមាសភាពកីឡាករថ្មីបានទេ ដោយសារតែវិបត្តិវីរុសសកល។”
គួរឱ្យដឹងថា Liverpool ត្រូវគេរាយការណ៍មកថា បានខាតទឹកប្រាក់ប្រមាណ១០០លានផោនក្នុងវិបត្តិកូវីដ១៩នៅក្នុងឆ្នាំ២០២០។