U23 សិង្ហបុរីដែលស្ថិតក្នុងពូលជាមួយកម្ពុជា មិនបានហៅកីឡាករឆ្នើម២នាក់នេះទេ
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំសិង្ហបុរី បានបង្ហាញបញ្ជី២០នាក់ចុងក្រោយសម្រាប់យុទ្ធនាការស៊ីហ្គេម នៅវៀតណាម។
ក្នុងនោះមានតែអ្នកចាំទី Zaiful Nizam មកពី Geylang International, ខ្សែការពារ Syahrul Sazali មកពី Young Lions និង Zulfahmi Arifin មកពី Hougang United ត្រូវបានជ្រើសរើសមកបំពេញកូតាកីឡាករលើសអាយុ៣នាក់។
ដោយឡែក បងប្អូន Irfan Fandi និង Ikhsan Fandi មកពីក្លិបលីគកំពូលថៃ BG Pathum មិនត្រូវបានជ្រើសរើសចូលរួមនោះ ព្រោះក្លិបដើមរបស់គេមិនអនុញ្ញាតសម្រាប់ព្រឹត្តិការណ៍ដែលមិនចំថ្ងៃ FIFA’s Day បែបនេះ។
គួរបញ្ជាក់ថា សិង្ហបុរី ស្ថិតក្នុងពូល B ជាមួយកម្ពុជា, ថៃ, ម៉ាឡេស៊ី និងឡាវ៕